(ភ្នំពេញ)៖ នាយនគរបាលជាន់ខ្ពស់ចំនួន២១រូប ដែលមានឋានន្តរស័ក្ដិចាប់ពីឧត្តមសេនីយ៏ត្រី ដល់ឧត្តមសេនីយ៏ឯក ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ ដាក់ឲ្យចូលនិវត្តន៍នេះបើយោងតាមព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខា ដោយព្រះមហាក្សត្រចេញកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ។

យោងតាមព្រះរាជក្រឹត្យ គឺមាននាយនគរបាលជាតិជាន់ខ្ពស់ដែលត្រូវដាក់ឲ្យចូលនិវត្តន៍រួមមាន ថ្នាក់ឧត្តមសេនីយ៏ឯកចំនួន៤រូប ថ្នាក់ឧត្តមសេនីយ៏ទោ ១០រូប និងថ្នាក់ឧត្តមសេនីយ៏ត្រីចំនួន៧រូប។

ខាងក្រោមនេះជាព្រះរាជក្រឹត្យ ដែលឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ៖