(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ ចុះទៅចែកអំណោយជូនប្រជាពលរដ្ឋ៦០០នាក់ នៅខេត្តព្រៃវែង ដែលក្នុងនោះ មានមនុស្សចាស់ចំនួន៤០០នាក់ និងកុមារកំព្រាចំនួន២០០នាក់។

អំណោចដែលចែកជូនប្រជាពលរដ្ឋរួមមាន៖ អាវយឺត១សម្រាប់, ក្រណាត់សមួយដុំ, ក្រម៉ា១, ថ្នាំពេទ្យមួយកញ្ចប់, សាប៊ូដុស​ខ្លួន២ដុំ, ត្រីខបីកំប៉ុង, បីចេង១កព្ចាប់, អង្គរ៣០០គីឡូក្រាម, ទូដាក់សំភារៈពីរគ្រឿង, កង់៣គ្រឿង, គ្រែដេក៦សម្រាប់, កន្ទេល២៥សំរាប់, មីម៉ាម៉ា១០កេស, ខ្មោយ, ភួយ, ម៉ុង, ទឹកសុទ្ធ៥០កេស, មី១០កេស, ទឹកស៊ីអ៊ីវ១០កេស, ថ្នាំពេទ្យ៥កេស, មីឡូ២៥កេស, សំលាក់បំពាក់កុមារនិងស្បែកជើង, សំភារៈសំរាប់កុមារ, សៀវភៅ, ប៉ិច, ខ្មៅដៃ, សាប៊ូដុស៣ដុំ, ទឹកដោះគោ១២កញ្ចប់ និងផែឈើ៕