​(ភ្នំពេញ)៖ The Oyster Bar គឺជាហាងមួយដំបូងគេបង្អស់ នៅទីក្រុងភ្នំពេញ ដែលបាននាំចូល អយស្ទ័រ មកពីប្រទេសបារាំង ថៃ និង វៀតណាម មាន៦ប្រភេទ ៦រសជាតិផ្សេងគ្នា ជាអយស្ទ័រមាន រសជាតិឆ្ងាញ់ មានគុណភាព និងការចញ្ចឹមតាមបែប ស្ដង់ដា​អន្តរជាតិ។

ពិធីបើកសម្ពោធ និងការភ្លក្សរសជាតិលើកដំបូងនេះ ត្រូវបានប្រារព្ធឡើង នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅហាង The Oyster Bar ស្ថិតនៅអាស័យដ្ឋាន​ផ្ទះលេខ៣៤០​ ផ្លូវ​៣៧០ សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

ក្រៅពី អយស្ទ័រ «The Oyster Bar» ក៏មាននាំចូលនូវស្រាល្បីៗ ដែលមានគុណភាពខ្ពស់ ដែលជួយបន្ថែមរសជាតិអាហារ​ពេលល្ងាច របស់លោកអ្នកឲ្យកាន់តែរោមេនទិក ផងដែរ។

​កាន់តែពិសេសជាងនេះ ទៅទៀត នៅថ្ងៃបើកសម្ពោធភ្លក្សរសជាតិនេះ The Oyster Bar បានសហការជាមួយភោជនីយដ្ឋាន CARNETRIBE ដែលមានឈ្មោះល្បីល្បាញ នៅប្រទេសជប៉ុន បង្កើតជាព្រិត្តិការណ៍ ពិសេសមួយគឺ «ភ្លក់រសជាតិអាហារ​បែបជប៉ុន ជា​លើកតំបូង នៅទីក្រុងភ្នំពេញ» ដែលមានវត្តមានចុងភៅ កំពូលលំដាប់ថ្នាក់លេខ ៥ ប្រចាំទីក្រុងតូក្យូ គឺលោក ​Hikaru​ ចូលរួមផងដែរ។

ព្រឹត្តិការណ៍ដ៏​អស្ចារ្យនេះ បានប្រព្រឹត្ត​ទៅនៅ «The Oyster Bar» ផ្ទាល់តែម្តង ក្នុងនោះ​លោកអ្នកអាចចូលរួម បានដោយ​សេរី ដោយការកក់សំបុត្រ ទុកជាមុន ដោយសេវាកម្ម បែងចែកជាពីរជម្រើស។ ទី១គឺការកក់សំបុត្រ ដែលមានតម្លៃ៨០ដុល្លារ ដោយតម្លៃនេះ​មិនបូកបញ្ចូលភេសជ្ជៈ ឬស្រាឡើយ និងជម្រើសទីពីរ គឺកញ្ចប់សេវាកម្ម ដែលមានតម្លៃ១២០ដុល្លារ ដែលក្នុងនោះ​លោកអ្នកនឹងទទួលបាន​ ការបន្ថែម​នូវភេសជ្ជៈ និងស្រា៕