(ភ្នំពេញ)៖ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ និងអាជ្ញាធរវៀតណាម នឹងបញ្ជូនពលរដ្ឋខ្មែរ១១នាក់ ដែលទៅលក់ឆ្នោត និងសុំទាននៅទីក្រុងហូជីមិញ ឱ្យត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាម​សេចក្តី​ប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ពលរដ្ឋខ្មែរ១១នាក់នោះ មានអាយុចន្លោះពី៣ឆ្នាំដល់៧៧ឆ្នាំ មកពីស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ចំនួន១០នាក់ និង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ចំនួន១នាក់ ដែលត្រូវអាជ្ញាធរវៀតណាមឱ្យស្នាក់នៅបណ្តោះអាសន្ន ក្នុងមជ្ឈមណ្ឌលគាំពារសង្គមទីក្រុងហូជីមិញ។

សេចក្តីប្រកាសបានបញ្ជាក់ថា តាមគម្រោង ពួកគេនឹងត្រូវបញ្ជូនមកកម្ពុជាវិញនៅព្រឹកស្អែក តាមច្រកព្រំដែនអន្តរជាតិបាវិត ហើយនឹងបន្តប្រគល់ជូនមន្ទីរសង្គមកិច្ចខេត្តស្វាយរៀង៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី៖