(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឃាត់ឡានដឹកទំនិញមួយគ្រឿង មកពីផ្លូវជាតិលេខ៥ ដើម្បីត្រួតពិនិត្យ អនុលោមភាព នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧​ ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីច្រកដូង ខេត្តបាត់ដំបង។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានសំណូមពរដល់ពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

បើតាមមន្រ្តីគយ សម្រាប់ប្រតិបត្តិការ​ ចុះឃាត់រថយន្តដឹកទំនិញដើម្បីត្រួតពិនិត្យអនុលោមភាព នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងធ្វើឡើងជាប្រចាំ៕