(ភ្នំពេញ)៖ ស្រ្តីម្នាក់ ក្នុងចំណោមក្រុមអ្នកតវ៉ាទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី បានដួលសន្លប់ បន្ទាប់ពីក្រុមអ្នកតវ៉ា មកពីតំបន់​បឹងកក់ទាំងនោះ បានប៉ះទង្គិចគ្នាជាមួយនឹងសមត្ថកិច្ច ដែលដាក់ការពារនៅមុខតុលាការក្រុងភ្នំពេញ នាវេលាម៉ោង​៩៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ នេះបើតាមការអះអាងរបស់មន្រ្តីតុលាការក្រុងភ្នំពេញ៕