(ភ្នំពេញ)៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​កុម្ភៈ​ ឆ្នាំ២០១៧នេះ​ បើក​សវនាការ​កាត់ទោស​លោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​។ សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ ឡុង​ កេស​ភីរម្យ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​ ។

ចន្លោះ​ពេល​តុលាការ​កំពុង​សវនាការ​រឿង​នេះ​ អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ប្រមូល​ផ្ដុំ​មុខ​តុលាការ​ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក​ស្រី​ ទេព​ វន្នី​ ។

លោក​ស្រី​ ទេព​ វន្នី​ ជាប់​ចោទ​ពី​បទ​ហិ​ង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣​៕