(ភ្នំពេញ​)៖ ១០០០ថ្ងៃដំបូងនៃជីវិត គឺមានសារៈសំខាន់ណាស់ សំរាប់ការលូតលាស់របស់​មនុស្សគ្រប់រូប ពីព្រោះអ្វី​ដែលពួកគេទទួល ក្នុងកំឡុងពេលនេះ មានផលវិជ្ជមានដល់ការលូតលាស់ និងការអភិវឌ្ឍន៍ចំណេះដឹងរបស់ពួកគេ ពេញមួយជីវិត ដែលគេរាប់ចាប់ពីការពរពោះ រហូតដល់អាយុ២ឆ្នាំ មាន៣ដំណាក់កាល​សំខាន់ដូចជា៖​

ទី1. ​ដំណាក់កាលពរពោះ (២៨០ថ្ងៃក្នុងពោះ)៖ ជាដំណាក់កាលសំខាន់ ព្រោះជាពេល​ដែលខួរក្បាល បេះដូង សួត ប្រព័ន្ធរំលាយអាហារ តំរងនោម របស់ក្មេងលូតលាស់។
ទី2. ​០-៦ ខែ៖​ ជាដំណាក់កាលដែលទារកចាប់ផ្តើមសំរបនឹងបរិយាកាសខាងក្រៅ។
ទី3.​ ៦ ខែ-២ ឆ្នាំ៖ ដំណាក់កាលដែលសរីរាង្គ ចាប់ផ្តើមដំណើរការដោយឯករាជ្យ នឹងចាប់ផ្តើមបង្កើតប្រពន្ធ័ភាពស៊ាំ។

យោងទៅតាមគោលការណ៍ ណែនាំរបស់អង្គការសុខភាពពិភពលោក (​WHO) បានផ្ដល់អនុសាសន៍ថា មាតាត្រូវតែផ្តល់ទឹកដោះ​ សម្រាប់ទារកមានអាយុពី ០ ដល់ ៦ខែ។ ទោះជាយ៉ាងណាសារធាតុ ឬអាហារូបត្ថម្ភនៅក្នុងទឹកដោះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់ ទៅដល់ទារកនៅក្នុងរយៈពេល​វែងនោះទេ នៅពេលដែលទារក មានអាយុចាប់ពី៦ខែឡើងទៅ ព្រោះថា ទារកនឹងមានតម្រូវការអាហារូបត្ថម្ភ ច្រើនជាងមុន។

នៅពេលដែលទារក មិនទទួលបានការទទួលទានអាហា រូបត្ថម្ភគ្រប់គ្រាន់នៅក្នុងអំឡុង​ពេល១០០០ថ្ងៃដំបូង នៃការចាប់កំណើត វាអាចបណ្តាលឲ្យទា​រក មានកង្វះអាហារូបត្ថម្ភ និងអាចនាំឲ្យមានបញ្ហាជាច្រើនដូចជា ភាពក្រិន, ទន់ខ្សោយ, កំរិត IQ ទាប និងភាពស៊ាំរបស់រាងកាយចុះខ្សោយ និងអាចនាំឲ្យមានជំងឺទឹកនោមផ្អែម បន្ថែមទៀត។ ថ្ងៃទំពារដំបូង ឬការចាប់ផ្តើមញ៉ាំដំបូងរបស់ទារក គឺជារយៈពេលដែលទារកផ្លាស់ប្តូររបបអាហារ ទឹកដោះគោ​ទៅអាហាររឹង និងមានប្រយោជន៍ នៅក្នុងរយៈពេលវែងនិងខ្លី។ អត្ថប្រយោជន៍នៅរយៈ​ពេលខ្លី គឺជារយៈពេលសម្រាប់ធ្វើការណែនាំដល់​ ទារកឲ្យស្គាល់ពីរសជាតិ កាត់បន្ថយហានិភ័យនៃប្រតិកម្ម អាឡែហ្ស៊ី និងការអភិវឌ្ឍ។ អត្ថប្រយោជន៍ នៅរយៈពេលវែងសម្រាប់ថ្ងៃទំពារដំបូង ដើម្បីកាត់បន្ថយហានិភ័យ នៃការរើសអាហារ ការងាយស្រួលទទួលយកអាហារថ្មី សម្រាប់អភិវឌ្ឍន៍ខួរក្បាល និងការអភិវឌ្ឍរាងកាយ។

ដោយយល់ឃើញពីសារៈសំខាន់នេះ MILNA (មិលណា) បានរៀបចំកម្មវិធីមួយឈ្មោះថា «MILNA ថ្ងៃទំពារដំបូង» ដែលជាកម្មវិធីកំសាន្តសប្បាយ សំរាប់មាតាបិតា និងកូនៗ ឲ្យយល់ដឹងពីអត្ថប្រយោជន៍ យ៉ាងច្រើនដល់មាតាបិតាគ្រប់រូប ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ២០១៧ នៅផ្សារទំនើប Aeon Mall (Lively Plaza)។ ក្នុងនោះដែរ ក៏មានរៀបចំសិក្ខាសាលាស្តី​អំពីសារៈសំខាន់ នៃអាហារទំពារដំបូងសំរាប់អាហារូបត្ថម្ភ របស់ក្មេង៦ខែឡើងទៅ បង្ហាញដោយលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ជាន សុផល (គ្រូពេទ្យកុមារប្រធាន​ផ្នែកអាគារ ក មន្ទីរពេទ្យកុមារជាតិ) ។ ក្រៅពីនេះទៅទៀត យើងក៏មានកន្លែងកំសាន្តសម្រាប់កុមារដូចជា អាហារដ្ឋានកុមារ ការម៉ាស្សាកុមារ​ពីអ្នកជំនាញ ការពិនិត្យសុខភាព ការតុបតែងខ្លួន និងថតរូបអនុស្សាវរីយ៍ ការចាប់ឆ្នោតផ្សង​សំណាងជាដើម។

គួររំឭកផងដែរ MILNA (មិលណា) ជាផលិតផលអាហារូបត្ថម្ភសំរាប់ក្មេង លក់ដាច់ជាងគេ និងមាននៅលើទីផ្សារ ជាង៣០ឆ្នាំមកហើយ នៅប្រទេសឥណ្ឌូនេស៊ី ផលិតដោយក្រុមហ៊ុន KALBE FARMA (កាល់បេ ហ្វាម៉ា) ក្លាយជាជំរើសទី១ សំរាប់អ្នកម៉ាក់គ្រប់រូប ផ្តល់អាហារទំពាដំបូងសំរាប់កូនៗ មាន២ប្រភេទ:

1.​ នំកូនក្មេង MILNA (MILNA BABY BISCUIT) ៣ ហេតុផលដែលអ្នកម្តាយ​ជ្រើសយក៖
-​MILNA រចនាជាទម្រង់ពិសេសសំរាប់ ការរៀនទំពាររបស់ក្មេង
-​MILNA មានលក្ខណៈទន់ដែលធ្វើឲ្យងាយស្រួលក្នុងការទំពារ និងរំលាយ មិនបង្កឲ្យឈ្លក់
-​MILNA មានអាហារបំប៉នសមតុល្យ និងពេញលេញ (AA&DHA ​សំរាប់ការអភិវឌ្ឍន៍ខួរក្បាល, Prebiotic FOS ជំនួយសុខភាពពោះវៀន, កាល់ស្យូម, វីតាមីន១១មុខ និងរ៉ែ៥ប្រភេទ, គ្មានសារធាតុបង្ករ)

2.បបរគោក MILNA (MILNA BABY CEREAL)​៖

បបរគោក MILNA ជាអាហារបំពេញបន្ថែម ពីលើទឹកដោះម្តាយជាមួយ រូបមន្តអាហារូបត្ថម្ភ សមតុល្យ និងពេញលេញ សំរាប់ជួយទ្រទ្រង់ការលូតលាស់ និងការអភិវឌ្ឍ​របស់ទារកបានល្អ មានច្រើនរសជាតិសំរាប់ជ្រើសរើស និងមានអត្ថប្រយោជន៍​ដូចជា DHA សំរាប់ការអភិវឌ្ឍន៍ខួរក្បាល និងភ្នែក, Omega3,6 ជំនួយដល់ការអភិវឌ្ឍន៍​ខួរក្បាល, Prebiotic FOS ល្អសំរាប់សុខភា​ព​ពោះវៀន, ជួយដល់ការលូតលាស់ឆ្អឹង​ និងធ្មេញ មានវីតាមីន១២មុខ និងជាតិរ៉ែ៨មុខ គ្មានសារធាតុបង្ករប៉ះពាល់ ដល់ក្មេង៕