(ព្រៃវែង)៖ លោក ចាន់ វ៉ាន់ធឿន ​ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត រួមជាមួយសហការី នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ​ចុះជួបសំណេះសំណាលជា​មួយសមាជិកគណបក្សប្រជាជនកម្ពុជានៅឃុំជាខ្លាង ស្រុកស្វាយអន្ទរ និងឃុំគោកគង់កើត ស្រុកកញ្ចៀច ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស។

ក្នុងពិធីសំណេះសំណាល នៅឃុំគោកគង់កើត លោក ចាន់ វ៉ាន់ធឿន ​បានផ្តល់ម៉ាស៊ីនថត ចម្លង (កូល័រ) ជូនគណបក្សឃុំ១គ្រឿង សម្រាប់ប្រើប្រាស់ក្នុងឃុំ និងក្រុមហ៊ុន Montagut ដឹកនាំដោយ លោកស្រី ឡៅ គឹមលាង បាននាំយកអាវចំនួន៤៧អាវ និងសាប៊ូដុសខ្លួនចំនួន៤៧ដបជូន សមាជិកបក្សភូមិ-ឃុំ ចំនួន ៤៧នាក់ ក្នុងនោះស្រី១៨នាក់។

ដោយឡែកនៅឃុំជាខ្លាង ស្រុកស្វាយ​អន្ទរ​ លោកប្រធានក្រុមការងារ បានផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស និងពង្រឹងសមា​ជិកបក្ស និងសុំឲ្យទទួលយកសកម្មជនរបស់គណបក្សផ្សេងៗ ដែលចង់ចូលរួមរស់ជា​មួយគណបក្សប្រជាជនកម្ពុជា បន្ថែមទៀត​។ ជាមួយគ្នានោះ លោក បានផ្តល់ម៉ាស៊ីនថត ចម្លង (កូល័រ) ចំនួន១គ្រឿង ជូនគណកម្មាធិ​ការបក្សស្រុក និង​ក្រុមហ៊ុន Montagut បាននាំយកអាវ​ចំនួន៣០អាវ និងសាប៊ូ៣០ដប ចែកជូនសមាជិកបក្សភូមិ​-ឃុំ ចំនួន៣០នាក់ ​ស្រី៧នាក់ផងដែរ៕