(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុន ជេស៊ី ខេបូឌា អ៊ីនធើណេសិនណល អ៊ែរឡាញ របស់កម្ពុជា បាននាំចូលយន្តហោះប្រភេទ Airbus A302 ចំនួន២គ្រឿងយ៉ាងថ្មីសន្លាង ដែលនាំចូលពីប្រទេសអាល្លឺម៉ង់ ហើយយន្តហោះនោះបានមកដល់ទឹកដីកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

អ្នកស្រី ហួង តុងយាន នាយកប្រតិបត្តិក្រុមហ៊ុន ជេស៊ី ខេបូឌា អ៊ីនធើណេសិនណល អ៊ែរឡាញ ដែលបានមកទទួលយន្តហោះថ្មីសន្លាង២គ្រឿងនោះ បានដឹងឲ្យដឹងថា ក្រុមហ៊ុន ជេស៊ី នឹងនាំចូលយន្តឲ្យបានយ៉ាងតិច ២០គឿង​ទៀតមុនឆ្នាំ២០២០ ហើយក្នុងរយៈពេល១ឆ្នាំ នឹងនាំចូលឲ្យបាន ៤គ្រឿង។

អ្នកស្រីបានបន្ថែមទៀតថា យន្តហោះ២គ្រឿងនេះ ក្នុង១គ្រឿងអាចផ្ទុកអ្នកដំណើរបាន ៨០នាក់ ហើយ​សម្រាប់ជើងហោះហើរដំបូងនៅកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែកុម្ភៈ ខាងមុខនេះ ដោយបានការហោះហើរពីភ្នំពេញទៅក្រុងព្រះសីហនុ និងពីភ្នំពេញទៅកាន់សៀមរាប ហើយក្នុងពេលឆាប់ៗខាងមុខ នឹងមានជើងហោះហើរ ពីភ្នំពេញទៅហុងកុង និងម៉ាកាវ។

ក្រុមហ៊ុន ជេស៊ី ខេបូឌា អ៊ីនធើណេសិនណល អ៊ែរឡាញ នៅចុងឆ្នាំនេះ មានគ្រោងប្រើប្រាស់យន្តហោះ ៤គ្រឿងដើម្បីបង្កើតដំណើរឲ្យបាន ចំនួន ៨០០,០០០ នាក់។ ក្រុមហ៊ុន ជេស៊ី ខេមបូឌា បានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា កម្មសិទ្ធិគ្រប់គ្រងដោយវិនិយោគឯកជនកម្ពុជាកម្មសិទ្ធិ (១០០%) ដែលមានបទពិសោធន៍យ៉ាងច្រើន ក្នុងវិស័យអាកាសចរណ៍ គ្របដណ្តប់ទូទាំងប្រទេសកម្ពុជា៕