(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍បានត្រួតពិនិត្យអ្នកបើកបរ មានជាតិស្រវឹងទូទាំងប្រទេសនៅយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង១១ដល់ ៣រំលងអាធ្រាត៖

* អ្នកបើកបរមានជាតិស្រវឹង៤៤នាក់ ស្រវឹងដល់កម្រិតផាកពិន័យ
* ធ្វើការអប់រំ៣៥នាក់ មានអ្នកបើកបររថយន្ត១៦នាក់ និងម៉ូតូ១៩នាក់
* ពិន័យ៤នាក់ មានអ្នកបើកបររថយន្ត២នាក់ និងម៉ូតូ២នាក់
* ឃាត់ខ្លួន ៥នាក់ ដែលជាអ្នកបើកបរម៉ូតូ

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមកុំសេពគ្រឿងស្រវឹង ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ប៉ះពាល់ដល់អាយុជីវិតខ្លួនឯង និងអ្នកដទៃ៕