(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ជួបសំណះសំណាល ជាមួយនឹងប្រតិភូកូរ៉េ នៃ​ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សកលវិទ្យាល័យ «ចូសាន់» (CHOSUN UNIVERSITY HOSPITAL) នៃប្រទេសកូរ៉េ ដែលបានមកចុះមកព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏បានផ្ដល់ជូនកុំព្យូទ័រ០២គ្រឿងដល់ មណ្ឌលសុខភាពក្នុងស្រុកភ្នំស្រួចផងដែរ។

គួរបញ្ជាក់ថា ក្រុមគ្រូពេទ្យនៃសកលវិទ្យាល័យចូសាន់ បានបើកគ្លីនិកមួយកន្លែង នៅស្រុកភ្នំស្រួច ដើម្បីពិនិត្យព្យាបាលជម្ងឺ ជូនប្រជាពលរដ្ឋដោយយកថ្លៃសេវាថោក ៕