(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង១២៖៣០នាទីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បង្គ្រាបបានមុខ​សញ្ញាចែកចាយនូវសារធាតុញៀនខុសច្បាប់ម្នាក់ នៅក្នុងបន្ទប់ជួលលេខ៥ ស្ថិតនៅទល់មុខរោងចក្រ ក្រោន​ឃ្លាំងលើ ក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហ៊ឺម ចន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររកស៊ីចងការប្រាក់ រស់នៅភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលខាងលើ និងដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លា ប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកក)ចំនួន១២កញ្ចប់។  

បច្ចុប្បន្នមុខសញ្ញា និងវត្ថុតាងកម្លាំងជំនាញកំពុងចាត់ការបន្តតាមនីតិវិធី ៕