(ភ្នំពេញ)៖ លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិត ប្រកាសពីការតែងតាំង និងបង្ហាញសមាសភាព មន្រ្តីខុទ្ទកាល័យក្រសួងចំនួន៦រូបជាផ្លូវការ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

មន្រ្តីខុទ្ទកាល័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ទាំង៦រូប រួមមាន៖ លោក ថេង ច័ន្ទសង្វារ នាយកខុទ្ទកាល័យ, លោក ឱម សំអ៊ែល នាយករងខុទ្ទកាល័យ, លោក ហេង ប៊ុនធឿន នាយករងខុទ្ទកាល័យ, កញ្ញា នូសុវត្ថិ ចាន់វត្តី ទីប្រឹក្សាបច្ចេកទេស, លោកស្រី ទូច គីមពៅ សមាជិកខុទ្ទកាល័យ និងលោក ឡេង គីឈ័ង សមាជិកខុទ្ទកាល័យ៕