(កំពត)៖ កម្លាំងនគរបាលស្រុកដងទង់ ខេត្តកំពតក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ​បាលខេត្ត បានចាប់ជនគ្រឿងញៀន៤នាក់ ក្នុងនោះព្រះសង្ឃ៣អង្គ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចវត្តថៅកុង ភូមិព្រៃឃ្មុំ ឃុំខ្ជាយខាងជើង។

បើតាមនគរបាល ជនគ្រឿងញៀន ដែលចាប់ខ្លួនបាននេះទី១៖  ឈ្មោះ ច្រឹត វី អាយុ៣១ឆ្នាំ នៅភូមិព្រៃកែស ឃុំដំណាក់កន្ទួត​ខាងជើង ស្រុកកំពង់ត្រាច, ទី២៖ឈ្មោះ ញេវ ពិទូ (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា, ទី៣៖ឈ្មោះ មាស សុភា (ព្រះសង្ឃ) ព្រះជន្ម១៨វស្សា និង៤៖ឈ្មោះ ប៉ុន តាំង (ព្រះសង្ឃ) ព្រះជន្ម១៦វស្សា ក្នុងនោះជំនាញ ដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕