(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការ ស្ដីពីលទ្ធផល​នៃកិច្ចប្រជុំគណៈកម្មាធិការអន្ត្រៃយ៍ បន្ទាប់ពីបើកកិច្ចប្រជុំអស់រយៈពេលមួយព្រឹក ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែលបានប្រព្រឹត្តទៅក្នុងថ្ងៃទី១៥ នេះតែម្ដង។

តាមសេចក្ដីប្រកាសបានបញ្ជាក់ថា អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តចប់តាមរបៀបវារៈ ដោយសម្រេចបាន​លទ្ធផល​ចំនួន៤​ចំណុច ព្រមទាំងកំណត់យកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សម្រាប់ប្រជុំសភាវិសាមញ្ញ ដើម្បីពិភាក្សានិងអនុម័ត សេចក្តី​ស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋសភា ដូចខាងក្រោម៖