(បន្ទាយមានជ័យ​)៖​ នៅល្ងាច​ថ្ងៃទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ដមួយ បានបង្កឲ្យ មនុស្ស​៣នាក់​ស្លាប់​ និងម្នាក់រងរបួសធ្ងន់​​ នៅចំណុចផ្លូវកោង​ ផ្លូវជាតិលេខ៥៩ ស្ថិតភូមិសង្កែ ឃុំបឹងបេង​ ស្រុកម៉ាឡៃ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យដឹងថា​ រថយន្តកាមរីឆ្លាម បើកបរក្នុងល្បឿនលឿន ផ្លូវកោងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ រថយន្ដស្រាប់តែក្រឡាប់ខ្លួនឯងបណ្តាលតែម្ដង។ ទោះបីជាយ៉ាងណា​សមត្ថកិច្ច ​មិនទាន់ដឹងពី​អត្តសញ្ញាណ​ ជនរងគ្រោះ​នៅឡើយទេ​​​។

ក្រោយពីហេតុ​សមត្ថកិច្ច ​បានចុះមកវាស់វែងនៅចំណុចកើតហេតុ​ និងសង្គ្រោះបន្ទាន់មនុស្សរងរបួសធ្ងន់ម្នាក់​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា​ ជប៉ុនមង្គលបូរី។ រីឯ​មនុស្ស​ស្លាប់​៣នាក់​ សមត្ថកិច្ចកំពុង​ស្រាវជ្រាវ​រកគ្រួសារ​សព​៕