(ភ្នំពេញ)៖ ក្រុមហ៊ុនហ៊ីយិនដាយ នឹងធ្វើការតាំងបង្ហាញរថយន្ដនៅផ្សារទំនើបអ៊ីអនម៉លចំនួន៣ថ្ងៃនៅក្នុងខែកុម្ភៈនេះ គឺនៅថ្ងៃទី១៦កុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដើម្បីអបអរ «ហ៊ីយិនដាយខួប៨ឆ្នាំនៅកម្ពុជា និងការលក់បាន៨លានគ្រឿងនៅ ទូទាំងពិភពលោកឆ្នាំមុន»

ក្នុងនោះរួមមានរថយន្ដ ហ៊ីយិនដាយ Accent 5D, Veloster 2017, Sonata, Tucson Deluxe2017, Grand SantaFe, និង H-1 ដោយធានាតម្លៃល្អជាងគេ ជាមួយអត្ថប្រយោជន៍ជាច្រើនផ្សេងៗគ្នាទៅតាមម៉ូឌែល រថយន្ដហ៊ីយិនដាយ​ណាមួយដែលលោកអ្នកពេញចិត្ត។ ដូចជាប្រសិនបើលោកអ្នក ទិញរថយន្ដហ៊ីយិនដាយ Tucson Deluxe2017 (ទើបមកដល់ថ្មី ដែលបានជាប់ពានរង្វាន់ខាងផ្នែកសុវត្ថិភាព ពីវិទ្យាស្ថានធានារ៉ាប់សម្រាប់សុវត្ថិភាព ផ្លូវហាយវ៉េនៅសហរដ្ឋអាមេរិក ហើយជារថយន្ដដែលត្រូវបានបំពាក់ នូវមុខងារល្អៗ ជាច្រើនសមស្របនឹងស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា​) នោះលោកអ្នកនឹងទទួលបានប័ណ្ណសេវាថែទាំ VVIP ការធានាលើគុណភាពរយៈពេល៥ឆ្នាំ ឬ១០ម៊ឺនគ.ម ធានាតម្លៃល្អជាងគេ អេក្រង់ថាច់ស្រ្គីនទំហំ៨អ៊ីញ និងគ្រឿងតុបតែងពិសេស។

ប្រសិនបើលោកអ្នកទិញរថយន្ដ H-1 ដែលជារថយន្ដលក់ដាច់បំផុតនៅកម្ពុជាវិញ លោកអ្នកនឹងទទួលបានប័ណ្ណ​សេវាថែទាំរថយន្ដVVIP ធានាតម្លៃល្អជាងគេ និងគ្រឿងតុបតែងពិសេសផងដែរ។

គួរបញ្ជាក់ផងដែរថា លោកអ្នកក៏អាចទិញរថយន្ដហ៊ីយិនដាយម៉ូឌែលណាមួយក៏បាន ដោយបង់រំលោះរហូតដល់៧០​ភាគរយនៃតម្លៃរថយន្ដ ជាមួយនឹងសេវារត់ការឯកសារ និងការអនុម័តឥណទានលឿន និងងាយស្រួលបំផុត។

កុំស្ទាក់ស្ទើរអី នេះជាឱកាសដ៏ល្អបំផុតដើម្បីទិញរថយន្ដហ៊ីយិនដាយ! ពិសេសនោះ ក្នុងពេលនៃការតាំងបង្ហាញនេះ អតិថិជនអាចរីករាយជាមួយកម្មវិធីល្អៗ ប្លែកៗ និងឈ្នះរង្វាន់ជាច្រើនជាមួយក្រុមហ៊ុនហ៊ីយិនដាយ ដូចជាការ​គូររូបដោយឥតគិតថ្លៃ ការជិះរថយន្ដសាកល្បងដោយផ្ទាល់ជាមួយរថយន្ដ Tucson Deluxe និងឱកាសផ្សង​សំណាងឈ្នះរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។

កុំភ្លេចទៅចូលរួមមើលការទស្សនាការតាំងបង្ហាញរថយន្ដហ៊ីយិដាយទាំងអស់គ្នាណា!ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ៖ ០៩៧​ ៧៥៥​ ៨១​ ៣៣​ ៕