(បន្ទាយមានជ័យ)​៖ គ្រូបង្រៀន​បឋមសិក្សាម្នាក់​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ឈ្នះ​​រង្វាន់​ធំ ១ម៉ឺនដុល្លារ​ ពី​ស្រាបៀរកម្ពុជា​ នៅ​ថ្ងៃសែន​ចូល​ឆ្នាំ​ចិន​ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧។ ពិធី​ប្រគល់​ទឹក​ប្រាក់​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ នៅថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០១៧។

លោកគ្រូ​ ស៊ឹម សុវណ្ណ ដែល​រស់នៅ​ភូមិ​ បន្ទាយ​ទី១ ឃុំ​ ទួល​ពង្រង​ ស្រុក ​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ​និង​​ជា​អ្ន​ក​ឈ្នះ​រង្វាន់​ធំ​ដំ​បូង​គេ​ពី​ស្រាបៀរកម្ពុជា បាន​ឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃសែន​ចូលឆ្នាំ​ចិន​ ​គាត់​បាន​ទិញ​ស្រាបៀរកម្ពុជា​ពីរកេស​ មក​ហូប​ជុំ​គ្នាជាមួយ​បងប្អូន​ បន្ទាប់​ពីសែន​រួច​។ ពេលពិសា​ជិត​អស់​ពីរកេស ស្រាប់តែអុត​ត្រូវ​រង្វាន់​ធំ​នេះ​តែ​ម្តង។

លោកគ្រូ​ ស៊ឹម សុវណ្ណបានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងដូច្នេះថា «ខ្ញុំ​សប្បាយចិត្ត​មែន​ទែន។ ត្រូវ​រង្វាន់​១ម៉ឺនដុល្លារនេះ ដូច​បាន​តិអ៊ា​ចូលឆ្នាំចិន​ពី​ស្រាបៀរកម្ពុជា​ចឹង»!

លោកគ្រូ សុវណ្ណ​ បាន​រៀប​រាប់​ទិដ្ឋភាព​មុន​ពេល​ត្រូវ​រង្វាន់​ថា «ខ្ញុំ​​​តែងតែ​អ៊ុតក្រវិលកំប៉ុង​យក​​រង្វាន់ ពេលហូបជុំគ្នា​។ ពេល​ខ្ញុំ​អ៊ុត​ដំ​បូង ខ្ញុំ​ឃើញ​លេខ១ ខ្ញុំ​គិត​ថា​ ១កំប៉ុងទៀតហើយ តែ​ពេល​អ៊ុតតទៀត​ ស្រាប់​តែឃើញលេខ​០ បួន​ខ្ទង់ទៀត។​ ខ្ញុំ​ និង​បងប្អូន​ខ្ញុំ​អត់​ដឹងទេថា ​ស្រាបៀរកម្ពុជា​មាន​រង្វាន់​១ម៉ឺន​ដុល្លារ​។ ​ពុក​ខ្ញុំ​ថា ប្រហែលជា​ត្រូវ​១ម៉ឺន​លុយខ្មែរហើយ តែ​ពេល​ខ្ញុំ​មើលម្តងទៀត​ ខ្ញុំ​ឃើញ​អក្សរ «$» ទើបដឹងថាមិនមែន១ម៉ឺនលុយខ្មែរទេ គឺ​១ម៉ឺនដុល្លារ ហើយ​ក៏​នាំ​គ្នា​ហ៊ោរ​​ផ្អើលដល់​អ្នក​ជិតខាង​ទៀត»។

ជាការកត់សំគាល់ ក្រៅពី​លោកគ្រូខាងលើ ដែល​ឈ្នះ​រង្វាន់ធំ កន្លងមកក៏​​មាន​អតិថិជន​១៦រូបផ្សេងទៀតដែរ ​ដែល​បាន​ឈ្នះ​រង្វាន់​ប្រាក់​សុទ្ធ១,២០០ដុល្លារ និង​២,២០០ដុល្លារ ពី​ស្រាបៀរកម្ពុជា។

រង្វាន់​ធំ​របស់​ស្រាបៀរកម្ពុជាឆ្នាំ​២០១៧ រួម​មានប្រាក់សុទ្ធ ១,២០០ដុល្លារ ២,២០០ដុល្លារ និង​១០,០០០ដុល្លារ សរុប​ប្រាំរង្វាន់​រៀងរាល់​ថ្ងៃ​៕