(បន្ទាយមានជ័យ)៖​ កម្មករ​ឃ្វាលសត្វទារ​ម្នាក់ត្រូវគ្រឿងចក្ររ៉េវ៉ាទ័រ សម្រាប់លើកបាវស្រូវក្រឡាប់ សង្កត់ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យ នៅ​ថ្ងៃទី០៣​ ខែកុម្ភ: ឆ្នាំ២០១៧ ក្នុង​រោងម៉ាស៊ីកិនស្រូវភ្នំធំ ស្ថិតភូមិភ្នំធំ​ ឃុំអូរប្រាសាទ​ ស្រុកមង្គលបូរី។

លោក រស់ សំបូរ មេបញ្ជាការអាវុធហត្ថស្រុកមង្គលបូរី បានប្រាប់ថា​ ជនរងគ្រោះមានឈ្មោះ អ៊ូច ប៉ែត ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករឃ្វាលសត្វទារឲ្យម្ចាស់រោងម៉ាស៊ី មានស្រុកកំណើតភូមិរោងគោ​ ឃុំចំណោម​ ស្រុកមង្គលបូរី។

បើ​តាមសំដីឈ្មោះ កៅ ង៉ែត ​អាយុ៦៤ឆ្នាំ ម្ចាស់រោងម៉ាស៊ីនកិនស្រូវភ្នំធំ​ បានប្រាប់ថា នៅពេលគ្រោះថ្នាក់កើតឡើងនោះជនរងគ្រោះ គាត់មិននៅផ្ទះបានលួចបើកគ្រឿងចក្ររ៉េវ៉ាទ័រ សម្រាប់លើកបាវស្រូវហើយបានក្រឡាប់សង្កត់ បណ្តាលរបួសធ្ងន់ហើយភ្លាមៗនោះ​ ​បានដឹក​បញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី​ ត្រូវបានដាច់ខ្យល់ស្លាប់។

បើតាមព័ត៌មានបានឲ្យដឹងខ្លះៗ ពីអ្នកស្រុកក្បែររោងម៉ាស៊ីគឺជនរងគ្រោះ ក្រៅពីការងារឃ្វាលសត្វទា​ និងបើកគ្រឿងចក្រ​លើក​បាវស្រូវបណ្តាលក្រឡាប់សង្កត់របួស រហូតដល់ស្លាប់ចោទគ្នា បែរជាម្ចាស់​អះអាងថា​ លួចបើក​បណ្តាលក្រឡាប់សង្កត់ស្លាប់ទៅវិញ។

ក្រោយពីកើតហេតុ​សមត្ថកិច្ច​ជំនាញ បានមកធ្វើកោសល្យ​វិច័្ឆយ​សាកសពបន្ថែ​ម​ និងសន្និដ្ឋានថា ​ពិតជាស្លាប់ដោយសារ​ក្រឡាប់គ្រឿងចក្រសង្កត់ពីលើពិតមែន​។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិយកមកសាកសពធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី៕