(ភ្នំពេញ)៖ សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង៤៖៣០នាទីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានករណីកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើរន្ទារសង់ផ្ទះ​ជាន់ទី២ នៅចំណុចការដ្ឋានសំណង់ផ្ទះលេខ​២៤៦​  ផ្លូវលេខ​១៥០ ​ក្រុមទី​២៦​ ភូមិ​០៩​ សងា្កត់ទឹកល្អក់ទី២​ សង្កាត់ទឹកល្អក់ទី២​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ បណ្តាលឱ្យជុងនឹងចំរឹងដែក របងផ្ទះអ្នកជិតខាង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា មានឈ្មោះ ភៀង សុខជួន ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់មុខម្តុំស្តុបដេអិុន ជិតសាលាបញ្ញាសាស្ត្រ។ រូបគេមានស្រុកកំណើតភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង។ យុវជន សុខជួន ដែលធ្លាក់ពីលើផ្ទះជាន់ទី២នេះ ត្រូវចំរឹងដែកមុតត្រង់ចង្កេះធ្លាយទៅមួយចំហៀងទៀត។

រហូតដល់ពេលនេះ ជនរងគ្រោះកំពុងតែត្រូវបានសង្រ្គោះ​នៅមន្ទីរពេទ្យព្រះកុសមះ​៕