(កំពង់ស្ពឺ)៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើចំនួន ២គ្រឿង តាំងពីយប់រហូតដល់វេលាទៀបភ្លឺ ថ្ងៃ០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ម្ចាស់ឈើសង្ស័យជាមន្រ្តីនគរបាលម្នាក់ ក្នុងស្រុកឱរ៉ាល់ ដែលកំពុងរកស៊ីឈើខុសច្បាប់ដុះស្លែយូរឆ្នាំ។

មន្រ្តីដែលចូលរួមក្នុងការបង្ក្រាបខាងលើ បានឲ្យដឹងថា រថយន្តទី១.ចាប់បាននៅឃុំហោងសំណំ ស្រុកឱរ៉ាល់ ឯរថយន្តមួយគ្រឿងទៀត មកចាប់បាននៅឃុំតាំងក្រូច ស្រុកសំរោងទង ក្រោយដេញប្រផាប់ចាប់ប្រភីង តៃកុងរថយន្តបានចុះរត់ចូលព្រៃបាត់អស់។

មន្រ្តីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា រថយន្តទាំង២គ្រឿងនេះ ជារបស់ឈ្មួញរកស៊ីឈើខុសច្បាប់ដុះស្លែយូរឆ្នាំ ដែលម្នាក់ជាមន្ត្រីនគរបាលម្នាក់ នៅស្រុកឱរ៉ាល់នោះតែម្តង និងមួយគ្រឿងទៀតមានម្ចាស់ឈ្មោះ ទុយ មាន មុខរបរជួលរថយន្តដឹកដី។ ប៉ុន្តែពេលនេះ ឈើខុសច្បាប់ទាំងនោះ កម្លាំងជំនាញនៅមិនទាន់ចុះវាស់វែងនៅឡើយទេ៕