(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្ត Lexus RX330 មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AM-2937 ទាំងស្រវឹង តាមបណ្តោយផ្លូវ២០០៤ លុះទប់ស្មារតីលែងជាប់ បានបើករ៉េជ្រុលទៅបុកសំយ៉ាបផ្ទះរបស់គេ បណ្តាលឲ្យរងការខូចខាតទាំងសំយាបផ្ទះ ទាំងរថយន្ត តែមិនបណ្តាលឲ្យអ្នកបើកបររូបនោះរ ងរបួសនោះទេ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សំដីម្ចាស់ផ្ទះរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់កំពុងតែសំរាន យ៉ាងលង់លក់នៅក្នុងផ្ទះ ក៏ឮសម្លេងប្រាវនៅខាងមុខផ្ទះ ស្មានតែខ្យល់ខ្លាំងបោកបាក់ ក៏បានបើកទ្វារចេញមកមើល លុះចេញមកមើលស្រាប់តែឃើញរថយន្ត Lexus ខាងលើដែលបើកដោយបុរសស្រវឹងនោះ បានបុកចូលក្នុងសំយាបមុខផ្ទះគាត់ បណ្តាលឲ្យបាក់ខ្ទេច និងខូចរថយន្តបង្កខាងលើនោះដែរ។

ក្រោយកើតហេតុ ម្ចាស់រថយយន្ត បង្កបានចុះមកដោះស្រាយជាមួយម្ចាស់ផ្ទះ ដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕