(ភ្នំពេញ)៖ រដ្ឋសភានៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ដោយប្រកាសជាផ្លូវការ ឲ្យប្រើវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ អនុម័ត នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

នៅក្នុងសេចក្តីសម្រេចដដែលបានបញ្ជាក់ឲ្យដឹងថា សេចក្តីសម្រេចនេះ មានអានុភាពតតិយុត្តិចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕