(ភ្នំពេញ)៖ ក្រុមហ៊ុន FJN និង Flyingbike2 សហការជាមួយសហព័ន្ធកីឡាយានយន្ដកម្ពុជា នឹងរៀបចំការប្រ​ណាំម៉ូតូ SUPER CROSS 2017 ប្រព្រឹត្តឡើង នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នាទីលានប្រណាំងម៉ូតូព្រែកលាភ។

ការប្រណាំងម៉ូតូត្រៃនេះ ជាការប្រណាំងដ៏ធំ នៅឆ្នាំ២០១៧នេះ គ្រប់កីឡាករទាំងអស់ អាចទៅសាកទួល នៃទីលានប្រណាំងមុនការប្រកួត ចាប់ផ្តើមកីទ្បាករទាំងអស់ ត្រូវមានសមត្ថភាព នៃការបញ្ជាម៉ូតូស្ទាត់ជំនាញ ទើបអាចមានសិទ្ធិ ចូលប្រកួតនៅក្នុងកម្មវិធីនេះបាន។

លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីទ្បាយានយន្តកម្ពុជាបានថ្លែងថា​ ពីមុនទស្សនៈមួយចំនួន ពីមហាជនជុំវិញការជិះម៉ូតូធំ «ជាក្មេងទំនើង» ប៉ុន្តែឥឡូវទស្សនៈនេះ គឺខុសទាំងស្រុង បច្ចុប្បន្នក្រុមអ្នកដែលចូលចិត្តជិះម៉ូតូធំភាគច្រើន គឺតែងតែធ្វើគ្រប់សកម្មភាពសប្បុរសធម៌ ចុះជួយជនក្រីក្រ ចុះជួយសហគមន៍ និងខ្លះទៀតចុះជួយសិស្សនុសិស្សក្រីក្រ ដែលនៅទីតំបន់ដាច់ស្រយាលផងដែរ។

លោក ទ្បៅ លីហុក អគ្គនាយកក្រុមហ៊ុនប្រេងម៉ាស៊ីនTop One បានលើកទ្បើងថា ការរៀបចំកម្មវិធីនេះទ្បើង គឺជាការលើកស្ទួយវិស័យកីទ្បាប្រណាំង​ម៉ូតូ​នៅកម្ពុជា ក៏ជាការជំរុញគ្រប់កីទ្បាករទំាង ដែលចូលរួមប្រណាំង មានការដកស្រង់យកបទ​ពិសោធន៍ នៃការប្រណាំងម៉ូតូនៅកម្ពុជា ហើយអាចឈានទៅចូលរួមការការប្រកួតជា លក្ខណៈអន្ដរជាតិបាន៕