(ភ្នំពេញ)៖ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្តែងពីបទ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅវេលាម៉ោង ១០៖០០នាទីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅចំណុចផ្ទះ៣៥ ប.ស ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ភិន ចាន់ភីរិទ្ធិ (ហៅធា) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ៣៥ ប.ស ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

កម្លាំងនគរបាល បានដកហូតវត្ថុតាងបានរួមមាន៖ ក្រាមពណ៌ថ្លា៩កញ្ចប់ (ធំ២ និងតូច៧)សង្ស័យជាគ្រឿងញៀន , ទូរស័ព្ទបីគ្រឿង ម៉ាក Nokia 1616 លេខ០១៥ ៧០៧៨៣៤ Samsung S2 គ្មានសម្បកក្រោយបែកអេក្រង់ , ម៉ាក Seatel ពណ៌សខូច, កូនកាបូបម៉ាក Nikon ពណ៌ខ្មៅ១ ,ទុយោកែច្នៃសម្រាប់ជក់គ្រឿងញៀន១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕