(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ក៏មានមនុស្សរបស់សម្តេចដែលធ្វើការនៅក្នុងស្ថាប័ន កាសែតមួយនេះដែរ។ សម្តេចថ្លែងថា មនុស្សរបស់សម្តេចបានបញ្ជូនសំឡេងប្រភព ទៅកាន់សម្តេចមុនពេលចុះផ្សាយ។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅមជ្ឈមណ្ឌល ពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នាគ្រាដែលសម្តេចបានប្រតិកម្មទៅនឹងការលើកឡើងរបស់ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលអះអាងថា ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នឹងចូលប្រជុំពេញអង្គរដ្ឋសភា នៅពេលដែលរបៀបវារៈមានសារសំខាន់សម្រាប់ជាតិតែប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែយកអានេះ (កាសែតភ្នំពេញប៉ុស្តិ៍) មកទេ។ ការពិតនៅពេលដែលភ្នំពេញប៉ុស្តិ៍ គេបានសម្ភាសន៍ជាមួយលោកហើយ ភ្នំពេញប៉ុស្តិ៍គេបានបញ្ជូន សំឡេងដើមរបស់លោកមកឱ្យខ្ញុំ ជាមុនតាំងពីម្សិលម្ល៉េះ។ កុំភ្លេចថា នៅភ្នំពេញប៉ុស្តិ៍ ក៏មានមនុស្សរបស់ខ្ញុំនៅហ្នឹងដែរ កុំឆ្ងល់ពេក»

ខាងក្រោមនេះជាការថ្លែងរបស់សម្តេចតេជោ៖