(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះ ទីតាំងហាងសំអាងការ និងកាត់ដេរ យីហោ «ស៊ីនឌី» ដែលស្ថិតនៅលើផ្លូវ៥៧ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង កំពុងជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ៕ សូមរង់ចាំព័ត៌មានលម្អិតនៅពេលបន្តិចទៀត