(ស្ទឹងត្រែង)៖ កម្លាំងប៉ូលីសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តស្ទឹងត្រែង បានធ្វើការចុះបង្ក្រាបទីតាំងផ្ទះ ទុកឈើខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនបានជនសង្ស័យម្នាក់   ស្ថិតនៅភូមិលើសង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

កាចុះបង្ក្រាប់ទីតាំងផ្ទះទុកឈើខាងលើនេះ ដឹកនាំដោយលោក ហ៊ិង មច្ចុរម្យ ប្រធាន ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងកានគរបាលខេត្ត នៅវេលាម៉ោង០៨៖២៥នាទី ព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ។

មន្រ្តីនគរបាលបានឲ្យដឹងថា ឈើដែលធ្វើការបង្ក្រាបបានជាប្រភេទឈើធ្នង់ តែមិនដឹងចំនួននៅឡើយទេ ព្រមទាំងឃាត់ខ្លួន មនុស្សបានម្នាក់ផងដែរ។

បច្ចុប្បន្នឈើទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការដឹកជញ្ជូន យកមកស្នងកានគរបាលខេត្តស្ទឹងត្រែង ដើម្បីធ្វើការរាប់ចំនួនដុំ៕