(ភ្នំពេញ)៖ អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោក ឈឿន ប៊ុនឆន ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចផ្លាស់ប្តូរ និងតែងតាំងទៅជាអនុប្រធាន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ នេះបើយោងតាមសេចក្តីប្រកាស របស់សម្តេចក្រឡាហោម ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានចេញសេចក្តីសម្រេចតែងតាំងលោក ស៉ីម ឃាង នាយរងការិយាល័យប្រតិបត្តិ នៃនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ទៅជាអធិការនគរបាលស្រុកកោះធំ ជំនួសវិញ។

សូមបញ្ជាក់ថា អធិការនគរបាលស្រុកកោះធំ លោក ឈឿន ប៊ុនឆន ត្រូវបានគេស្គាល់ថា ជាមន្រ្តីនគរបាលម្នាក់បានអនុវត្តច្បាប់ អន្តោប្រវេសន៍ ទៅលើជនជាតិវៀតណាម យ៉ាងខ្លាំងខ្លា រហូតធ្វើឲ្យមានការកោតសរសើរ ពីសំណាក់មជ្ឈដ្ឋានទូទៅជាពិសេស អ្នកលេង Facebook ព្រមទាំងការចុះបង្ក្រាបបទល្មើស នានាតាមមូលដ្ឋានដូចជា បទល្មើសនេសាទ និងគ្រឿងញៀនជាដើម៕