(ពោធិ៍សាត់)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ថា នៅវេលាម៉ោងប្រមាណ១១យប់ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០១៧នេះ មានករណីអគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយខ្នង ស្ថិតនៅខាងក្រោយសាលាចិន ក្នុងភូមិស្ពានថ្ម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ផ្ទះដែលទទួលការឆាបឆេះទាំងស្រុងនេះជាប្រភេទផ្ទះឈើ ទំហំ៨ម៉ែត្រ គុណ១៥ម៉ែត្រ។ រថយន្តពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្ត បានចេញមកអន្តរាគមន៍ផងដែរ៕