(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេ​ចតេជោ ហ៊ុន សែន នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាចេញអនុក្រឹត្យថ្មីមួយស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន។

អនុក្រឹត្យថ្មីនេះមាន ៥ជំពូក និង១៨មាត្រា។ ក្នុងអនុក្រឹត្យ បានកំណត់ថា ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការ ជាប្រធានស្ថាប័នចំណុះរាជរដ្ឋាភិបាល ជាអង្គភាពដោយឡែកមិនស្ថិតក្នុងរចនាសម្ព័ន្ធអង្គភាពរដ្ឋបាលរបស់រដ្ឋឡើយ។ នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងរដ្ឋលេខាធិការជាប្រធានស្ថាប័នមានខុទ្ទកាល័យតែមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រង និងការចាត់ចែងផ្ទាល់របស់ខ្លួន។

អនុក្រឹត្យ ក៏បានកំណត់ពីតួនាទីភារកិច្ចរបស់មន្រ្តីខុទ្ទកាល័យ និងបានបញ្ជាក់ពីប្រាក់បៀវត្សរ៍របស់មន្រ្តីខុទ្ទកាល័យផងដែរ។ នាយកខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី ទទួលបានប្រាក់បំណាច់ប្រចាំខែ ៥លានរៀល អនុប្រធាន ទទួលបានបំណាច់ប្រចាំខែ ៣លាន ៥សែនរៀល៕

ព័ត៌មានលំអិតសូមអានអនុក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ៖