(ឧត្តរមានជ័យ)៖ ភ្លើងឆេះព្រៃមិនដោយមិនដឹងពីមូលហេតុច្បាស់លាស់ បានរាលដាលឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងទាំងស្រុង និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់។

ហេតុការណ៍នេះ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១២៖០០នាទី នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន១ខ្នង នៅភូមិគោកមន ឃុំគោកមន ផ្ទះទំហំ៥គុណ៦ ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តា ប្រក់ស័ង្កសី ម្ចាស់ឈ្មោះ ព្រំ ស្រួត ហៅ ដេម ភេទប្រុស អាយុ៤១ ឆ្នាំ រស់នៅ ភូមិគោកមន ឃុំគោកមន បច្ចុប្បន្នម្ចាស់ទៅ រស់នៅខេត្តសៀមរាប៕