(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវ ឲ្យបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម សូមចូលរួមគោរពច្បាប់ចរចរណ៍ផ្លូវគោក ដោយមិនត្រូវមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង និងបើកបរល្មើសល្បឿនកំណត់ឡើយ។

លោកបាន លើកឡើងថា ករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ករណីស្រវឹងលើសកម្រិតច្បាប់កំណត់) ។

គួររំលឹកផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមកាលពីឆ្នាំ ២០១៦ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤១នាក់ និងក្នុងចំណោមគ្រោះថ្នាក់ ៨០ករណី។

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៧នេះ មានមនុស្សស្លាប់ចំនួន ១១នាក់ និងមានគ្រោះថ្នាក់កើតឡើងចំនួន ១៦ករណី៕