(ភ្នំពេញ)៖ គណៈកម្មការព្រំដែនកម្ពុជា-ឡាវ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ បានចុះទៅពិនិត្យទីតាំងសម្រាប់ឆ្លងទន្លេល្ពៅ ពោលឆ្លងពីព្រំដែនកម្ពុជា ទៅកាន់ប្រទេសឡាវ។

ទីតាំងដែលចុះទៅពិនិត្យនេះ ស្ថិតនៅក្នុងស្រុកកំពង់ស្រឡៅ ខេត្តព្រះវិហារ។ ការចុះទៅពិនិត្យនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការព្រំដែនប្រទេសទាំងពីរ បានបើកកិច្ចប្រជុំរួមគ្នានៅដើមសប្តាហ៍នេះ៕