(ភ្នំពេញ)៖ សាលាដំបូងខេត្តស្វាយរៀង បានធ្វើលិខិតបំភ្លឺជាសាធារណ:មួយពាក់ព័ន្ធទៅនឹងអត្ថបទ Fresh News ចុះផ្សាយកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ម្សិល​មិញនេះ ដោយយោងទៅ​តាមបណ្ដឹងចោទប្រកាន់ របស់ប្រជាពលរដ្ឋ​១១គ្រួសារ ដែលប្ដឹងចោទ​ថា​លោកចៅក្រម កើត សាំង នៃសាលាដំបូង​ខេត្តស្វាយរៀង មិនព្រម​បន្តអនុវត្តនីតិវិធី ដោយបង្កករឿងក្ដី​ទុកមិនព្រម​ចាត់ការ​ឡើយ។

ការិយាល័យនិពន្ធព័ត៌មាន Fresh News សូមមិនធ្វើអត្ថាធិប្បាយអ្វីឡើយ ហើយសុំចុះផ្សាយនូវលិខិតបំភ្លឺទាំងស្រុង ដូចមានខ្លឹមសារនៅខាងក្រោមស្រាប់៖