(ភ្នំពេញ)៖ ដូចទម្លាប់ដែលបានធ្វើនាបណ្តាឆ្នាំកន្លងទៅ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃសែនចូលឆ្នាំចិននោះ ទូតចិនប្រចាំនៅកម្ពុជា បានរៀបចំពិធីលោតម៉ុងសាយជូនពរជ័យដល់ព្រះបរមរាជវាំងខ្មែរ។

ពិធីលោតម៉ុងសាយជូនពរជ័យនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាលោក ជាំង ប៉ូ និងមានការចេញមកទទួលពរជ័យពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង។

សូមទស្សនារូបភាពលោតម៉ុងសាយប្រសិទ្ធពរជ័យ នៅក្នុងព្រះបរមរាជវាំង៖