​(មណ្ឌលគិរី)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត៥តោនដឹកសម្ភាររោងការមួយ បណ្តាលឲ្យ​មនុស្ស២នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ នៅទាបភ្លឺថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

​លោក ខ្លូត សុឃា អធិការស្រុកកោះញែកឲ្យដឹងថា ក្នុងហេតុគ្រោះថ្នាក់នេះ មនុស្ស​២នាក់ស្លាប់ និង៤នាក់ទៀត រងរបួសធ្ងន់ហើយត្រូវបានសមត្ថកិច្ច​បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ដោយឡែកសព នគរបាលជំនាញកំពុងធ្វើការទាក់ទងទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕