(ភ្នំពេញ)៖ ស្រាបៀរកម្ពុជា បានប្រគល់រង្វាន់ប្រាក់សុទ្ធ១,២០០ដុល្លារ សរុប៩រង្វាន់ និង២,២០០ដុល្លារ សរុប៧រង្វាន់ជូនដល់អតិថិជនរបស់ខ្លូន ដែលបានឈ្នះរង្វាន់មកពីគ្រប់ខេត្តក្រុង នៅថ្ងៃទី២៦មករានេះ ដែលពិធីប្រគល់រង្វាន់លើកទី១ ក្នុងរដូវកាលថ្មីនេះ ត្រូវបានរៀបចំឡើង នៅរោងចក្រស្រាបៀរកម្ពុជា។

លោកសាន និស្សិត ប្រធានផ្នែកលក់ប្រចាំតំបន់ របស់ស្រាបៀរកម្ពុជា បានថ្លែងថា «ការចែករង្វាន់ប្រាក់សុទ្ធរបស់ស្រាបៀរកម្ពុជានៅក្នុងថ្ងៃនេះ សរបញ្ជាក់ឲ្យឃើញថា ស្រាបៀរកម្ពុជាពិតជាបានផ្តល់រង្វាន់ពិតៗដល់អតិថិជនដែលរស់នៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា»

លោកនិស្សិត បានបន្តទៀតថា «ក្រុមហ៊ុនយើងតែប្រកាន់ភ្ជាប់នូវអ្វី ដែលយើងបានផ្សព្វផ្សាយ។ ដូច្នេះសូមអតិថិជនទាំងអស់ បន្តគាំទ្រស្រាបៀរកម្ពុជាតទៅមុខទៀត»

ក្នុងរដូវកាលថ្មី ឆ្នាំ២០១៧ ស្រាបៀរកម្ពុជា នឹងផ្តល់ឱកាសឲ្យអតិថិជនរបស់ខ្លូន ឈ្នះរង្វាន់ធំរួមមាន៖ ប្រាក់សុទ្ធ ១,២០០ដុល្លារ ២,២០០ដុល្លារ និង១០,០០០ដុល្លារ ព្រមទាំងរង្វាន់តូចៗជាច្រើនទៀត។

តំណាងក្រុមហ៊ុនរូបនេះ ឲ្យដឹងទៀតថា ដោយសារកត្តាទាំងនេះហើយ ចាប់តាំងពីស្រាបៀរកម្ពុជា មានវត្តមានលើទីផ្សារស្រាបៀរកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ដោយសារគុណភាពស្រាបៀរកម្ពុជាស្របតាមបទដ្ឋានអន្តរជាតិ ស្រាបៀរកម្ពុជា ក៏បានឈ្នះមេដាយអន្តរជាតិបញ្ជាក់ពីគុណភាព​ ជាបន្តបន្ទាប់ផងដែរ។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុកក្រុមហ៊ុន បានចាប់ផ្តើមនាំចេញស្រាបៀរកម្ពុជា ទៅប្រទេសជាច្រើនដូចជា ប្រទេសម៉ាឡេស៊ី ជប៉ុន ចិន បារាំង ប្រទេសកូរ៉េខាងត្បូង និងគ្រោងនាំចេញទៅប្រទេសជាច្រើនទៀតនៅលើពិភពលោក៕