(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ មុនិនាថ សីហនុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានប្រធានព្រះរាជសារអបអរសាទរដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលទទួលបានពានរង្វាន់ «ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ - OC President's Trophy»។

ព្រះមហាក្សត្រ និងសម្តេចម៉ែ បានមានព្រះបន្ទូលតាមព្រះរាជសារនោះថា «ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសរសើរ ដ៏កក់ក្តៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុងឧត្តម និងជាអគ្គមគ្គុទេសក៍ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិ រីកចម្រើនលើគ្រប់វិស័យ ជាពិសេស ចំពោះវិស័យកីឡា ដែលទទួលបាននូវភាពល្បីរន្ទឺលើឆាកអន្តរជាតិ»។

ខាងក្រោមនេះជាព្រះរាជសារព្រះមហាក្សត្រ និងសម្តេចម៉ែ ជូនសម្តេចតេជោ ហ៊ុន សែន៖