(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ដោយអំពាវនាវឱ្យ អ្នកសារព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន ដោយចៀសវៀង ឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ និងសេរីភាព សារព័ត៌មាននៅកម្ពុជា។

សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពី ក្លឹបអ្នកកាសែតកម្ពុជា សង្កេតឃើញថា សារព័ត៌មាន និងមហាជនជាច្រើន បានសម្តែងមតិយ៉ាងផុសផុលទាក់ទង នឹងក្រមសីលធម៌ បន្ទាប់ពីក្រសួងព័ត៌មាន បានបិទកម្មវិធី ABC 3 Spring របស់វិទ្យុ ABC នៅលើកញ្ចក់ ទូរទស្សន៍ប៉ុស្តិ៍៣ នាថ្មីៗនេះ។

ក្លឹបអ្នកកាសែតកម្ពុជា បានបញ្ជាក់ថា កន្លងទៅខ្លួនធ្លាប់ ធ្លាប់បានសម្តែងការព្រួយបារម្ភជាបន្តបន្ទាប់ផងដែរ អំពីការធ្លាក់ចុះនៃក្រមសីលធម៌វិជ្ជាជីវៈ​សារព័ត៌មានក្នុង​យុគសម័យ Facebook នេះ។ ក្លឹបអ្នកកាសែតកម្ពុជាចាត់ទុកថា ការគោរពក្រមសីលធម៌វិជ្ជាជីវៈ គឺមានសារសំខាន់ ខ្លាំងណាស់ ដើម្បីលើកកម្ពស់វិស័យ​សារព័ត៌មាននៅកម្ពុជា។

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្លឹបអ្នកកាសែតកម្ពុជា៖