(ភ្នំពេញ)៖ ហាងការ៉េម ដេរីឃ្វីន មានកិត្តិយស ក្នុងការផ្តល់ជូនកម្មវិធីពិសេស ក្នុងឱកាសពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីចិន នាថ្ងៃខាងមុខនេះ សម្រាប់ការជាវ ខេក ណាមួយ លោកអ្នកនឹងទទួលបាន ដបទឹកដ៏ស្រស់ស្អាត ចំនួន១​ភ្លាមៗ ចាប់ពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៦ នេះ រហូតដល់អស់ពីស្តុក។ លោកអ្នកអាចរកកម្មវិធីដ៏ពិសេសនេះ នៅគ្រប់ ហាងការ៉េម ដេរីឃ្វីន លើកលែងសាខាព្រលានយន្តហោះ ឬក៏ធ្វើការខលមកលេខ ០២៣ ៨៨០ ៨៨០ សម្រាប់សេវាដឹកជូន​ ដល់ផ្ទះ។

គួរបញ្ជាក់​ថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន ៦សាខា ក្នុងរាជធានីភ្នំពេញ និងខេត្ត សៀមរាប។ បច្ចុប្បន្នហាងការ៉េម ដេរីឃ្វីន មានជាង ៦៩០០ហាង និង ៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូន នូវផលិតផលជាច្រើនជម្រើស ពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស៊្មូតធី អាយស្គ្រីមខេក ដែលមានជម្រើស​ រសជាតិផ្សេងៗ បូករួមនឹងការតុបតែងដ៏អស្ចារ្យ និងរសជាតិហតដក​បែបអាមេរិក ដ៏ល្បីល្បាញ ៧ រសជាតិផ្សេងៗទៀត។

«ដេរីឃ្វីន» ជាហាងការ៉េមដែលមានឈ្មោះ ល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់​ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៉ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា​ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕