(ភ្នំពេញ)៖ ក្រុមហ៊ុន អេហ្វជេអិន ដែលជាក្រុមហ៊ុន នាំចូលនឹងចែកចាយប្រេងម៉ាស៊ីនម៉ាក ថប់ វ័ន រួមជាមួយសហព័ន្ធកីទ្បាយានយន្ត កម្ពុជា និង Flyingbike2  បានរៀបចំសន្និសីទកាសែត ស្តីពីការរៀបចំការប្រណាំងម៉ូតូត្រៃ នាទីលានព្រែកលាភ កាលពីពេលថ្មីៗនេះ។

ការប្រណាំងម៉ូតូត្រៃ ជាការប្រណាំងដ៏ធំនៅឆ្នាំ២០១៧នេះ គ្រប់កីទ្បាករទាំងអស់ អាចទៅសាកទួលនៃទីលានប្រណាំង មុនការប្រកួតចាប់ផ្តើម កីទ្បាករទាំងអស់ត្រូវមានសមត្ថភាព នៃការបញ្ជាម៉ូតូស្ទាត់ជំនាញ ទើបអាចមានសិទ្ធចូលប្រកួត នៅក្នុងកម្មវិធីនេះបាន។ ការប្រណាំងនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៨ និង១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នាពេលខាងមុខ។

ក្នុងសន្និសីទកាសែតនេះ លោកប្រធានសហព័ន្ធកីទ្បាយានយន្តកម្ពុជា បានថ្លែងថា ពីមុនទស្សនៈមួយចំនួន ពីមហាជនជុំវិញការជិះម៉ូតូធំថា «ជាក្មេងទំនើង» ប៉ុន្តែលោកបានថ្លែងទស្សនៈ គឺខុសទាំងស្រុង។ បច្ចុប្បន្នក្រុមអ្នក ដែលចូលចិត្តជិះម៉ូតូធំភាគច្រើន គឺតែងតែធ្វើគ្រប់សកម្មភាពសប្បុរសធម៌, ចុះជួយជនក្រីក្រ, ចុះជួយសហគមន៍, និងខ្លះទៀតចុះជួយសិស្សានុសិស្សក្រីក្រ ដែលនៅទីតំបន់ដាច់ស្រយោល។

លោកអគ្គនាយកក្រុមហ៊ុន ប្រេងម៉ាស៊ីន ថប់ វ័ន លោក ទ្បៅ លីហុក បានលើកទ្បើងថា ការរៀបចំកម្មវិធីនេះទ្បើង វាគឺជាការលើកស្ទួយវិស័យកីទ្បា ប្រណាំងម៉ូតូនៅកម្ពុជា ក៏ជាការជំរុញគ្រប់កីទ្បាករទំាងអស់ ដែលចូលរួមប្រណាំង មានការដកស្រង់យកបទពិសោធន៍ នៃការប្រណាំងម៉ូតូនៅកម្ពុជា ហើយអាចឈាន ទៅចូលរួមការការប្រកួត ជាលក្ខណៈអន្តរជាតិបាន៕