(កំពង់ចាម)៖ លោក​ស្រី​តោ វិឡា ទីប្រឹក្សា​សម្តេចក្រឡាហោម ស ខេង និងលោកវ៉េង សុធីអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចុះសួរសុខទុក្ខ​​​ និងនាំយក​មូលនិធី​របស់​លោក​ប៉ាន់ សូរស័ក្តិ​​រដ្ឋមន្ត្រី​ក្រសួងពាណិ្ជកម្ម​។ ជាក់ស្តែង​នាព្រឹកថ្ងៃទី២៥​ ខែមករា ឆ្នាំ២០១៧ ក្រុមការងារចុះជួយ ឃុំបឹងណាយ ស្រុកព្រៃឈរ បានចុះពិនិត្យវត្តចំនួន ៥ ក្នុងឃុំបឹងណាយ ដើម្បីជ្រើសយកវត្ត១ សំរាប់ធ្វើបុណ្យ មាឃបូជាខាងមុខនេះ។

លោកវ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម​​ និងលោកស្រី តោ វិឡា ទីប្រឹក្សា​សម្តេចក្រឡាហោម បានថ្លែងថា នៅថ្ងៃនេះ ​ក្រុមការងារចុះជួយ​ថ្នាក់ជាតិ បានឧបត្ថម្ភ​ស៊ី​ម៉ងត៍ចំនួន១០​តោននិងសំភារ: រួមទាំងថវិកា​មួយចំនួនដល់ វត្តទួល សិលារាម ហៅវត្តឈើបាក់ និងឧបត្ថម្ភដីចំនួន៥០ឡាន​​​ និងសំភារ: រួមទាំងថវិកា​មួយចំនួន សំរាប់ចាក់បំពេញផ្លូវដែលខូចខាត ក្នុងភូមិឈើបាក់ ឃុំបឹងណាយ ស្រុកព្រៃឈរ។

ខណៈនោះ ប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ​បានថ្លែងអំណរអគុណដល់​ ក្រុមការងាររបស់​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ដែល បាន​ចុះ​មូលដ្ឋាននេះទទួល​បានការជួសជុលផ្លូវជូនពួកគាត់ងាយស្រួលក្នុងការ​ធ្វើចរាចរចេញចូលភូមិឃុំពួកគាត់។ប្រជាពលរដ្ឋ​ ក៏បានថ្លែង​អំណរគុណ និងដឹងគុណចំពោះ លោកប៉ាន់ សូរស័ក្តិ និងមន្ត្រីក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ហើយប្តេជ្ញាតបស្នង ដោយការបោះឆ្នោតជូនគណបក្សវិញក្នុងការជ្រើសរើស ក្រុមប្រឹក្សាសង្កាត់និងជ្រើសរើស អ្នកតំណាងរាស្ត្រ នាពេលខាងមុខនេះ៕