(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបាន អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តឆ្នាំ២០១៧ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅសាលាខេត្តបាត់ដំបង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់នាំប្រតិភូអមដំណើរ លោក ច័ន្ទ សុផល អភិបាលខេត្ត លោកឧត្តសេនីយទោ ឯក សំអូន មេបញ្ជាការរងជានាយសេនាធិការយោធភូមិភាគទី៥ អភិបាលរងខេត្ត ថ្នាក់ដឹក មន្រ្តីរាជការ នានាជុំវិញខេត្ត កងកម្លាំង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ជារូបទៀតងដែរ៕