(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹ​ង​​ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក(យប់៤លើក) បណ្ដាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់៩នាក់ និងរបួសស្រាលម្នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៩គ្រឿងរថយន្ដធុនតូចចំនួន៣គ្រឿង, រថយន្ដធុនធំ៤គ្រឿង និងអ្នកថ្មើរជើង២នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថា្នក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្ដាំ២លើក, ប្រជែង២លើក និងមិនគោរពសិទ្ធិ២លើក។

សូមបញ្ជាក់ថា រយៈពេល២៥ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួ​ន​២៩០លើក បណ្ដាលឲ្យស្លាប់១៤១នាក់ របួសធ្ងន់ចំនួន២៧៦នាក់ និងរងរបួសស្រាល១៥៩នាក់៕