(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុ លើកទី១ ឆ្នាំ២០១៧ ក្នុងរដូវប្រាំង និងដើមរដូវវស្សា ឆ្នាំ២០១៧ ដើម្បីឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណៈជន ជាពិសេស បងប្អូនប្រជាកសិករជ្រាបជាព័ត៌មាន។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ខែកក្កដា ឆ្នាំ២០១៧ ស្ថានភាពសីតុណ្ហភាព នៅលើផ្ទៃសមុទ្រប៉ាស៊ីហ្វិក ក្បែរអេក្វាទ័រ និងនៅលើមហាសមុទ្រឥណ្ឌា មានកម្រិតប្រហាក់ប្រហែល នឹងមធ្យមភាគច្រើនឆ្នាំ។

ស្ថានភាពសីតុណ្ហភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជា ទទួលរងនូវឥទ្ធិពលពីបាតុភូត ENSO Neutral Condition។ ការវិភាគទៅលើសីតុណ្ហភាព និងរបាយទឹកភ្លៀងបានបង្ហាញថា ចាប់ពីដើមរដូវ ដល់ពាក់កណ្ដាលរដូវវស្សាឆ្នាំ២០១៧ ទឹកភ្លៀងមានស្ថានភាពប្រហាក់ប្រហែល ឬខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ៕

សូមអានព័ត៌មានលម្អិត ស្ដីពីការព្យាករណ៍អាកាសធាតុលើកទី១ ឆ្នាំ២០១៧ របស់ក្រសួងធនធានទឹកខាងក្រោមនេះ៖