(ភ្នំពេញ)៖ លទ្ធផលអនុវត្តច្បាប់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរណ៍ បានត្រួតពិនិត្យអ្នកបើកបរលើសល្បឿន៖

* លើសល្បឿនកំណត់ចំនួន២០០នាក់
* ធ្វើការអប់រំ៣២នាក់ មានអ្នកបើកបររថយន្តតូច២៨នាក់ និងរថយន្តធំ៤នាក់
* ពិន័យ១៦៨នាក់ ដែលជាអ្នកបើកបររថយន្តតូច១៥៩នាក់ និងរថយន្តធំ៩នាក់

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានអំពាវនាវឲ្យអ្នកបើកបរទាំងអស់ សូមបើកបរគោរពល្បឿនកំណត់៕