(ភ្នំពេញ)៖ ប្រធានសន្តិសុខផ្សារជម្ពូវ័ន ខឹងនឹងថៅកែហាងគុយទាវ ទារលុយខ្លួនមុខរោងការខ្មាស់គេ មកប្តឹងចៅសង្កាត់ជួយអន្តរាគមន៍ ធ្វើកិច្ចសន្យាបែជា ឈ្លោះគ្នាបែកផ្សែងបន្ថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលពេញ សាលាសង្កាត់ចោមចៅ នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ ។

មន្ត្រីសង្កាត់ចោមចៅបានឱ្យដឹងថា បុរសជាដើមបណ្តឹងឈ្មោះ នន់ វុទ្ធី អាយុ៣០ឆ្នាំ​ ជាប្រធានសន្តិសុខផ្សារជម្ពូវ័ន សង្កាត់ចោមចៅ ចំណែកចុងបណ្តឹងឈ្មោះ តាំង ម៉េងឃាង អាយុ៤០ឆ្នាំ ជាងអ្នកលក់គុយទាវ នៅផ្សារជម្ពូវ័ សង្កាត់ចោមចៅ។

មន្ត្រីសង្កាត់បានបន្តទៀតថា មុនកើតហេតុកាលពីម្សិលមិញ បុរសជាថៅកែគុយទាវបានផ្តាំផ្ញើរទារលុយតាមគេ ដែលរស់នៅក្បែរបុរសជាប្រធានសន្តិសុខផ្សារតែលុយ ដែលជំពាក់នោះ​ មិនមែនប្រធានសន្តិសុខជំពាក់នោះទេ គឺឪពុកក្មេកជាអ្នកខ្ចីចំនួន៤០០ដុល្លារតាំងពីឆ្នាំ២០១១មកម្ល៉េះ តែគាត់បានស្លាប់បាត់ទៅហើយរហូតដល់ពេលនេះ រយៈពេល៦ឆ្នាំមកហើយ តែបែជាម្ចាស់បំណុលមកទារលុយកូនប្រសារវិញ​ ។

មន្ត្រីដដែលបានបន្ថែមទៀតថា ធ្វើឱ្យបុរសប្រធានសន្តិសុខផ្សារ នោះខឹងសំបាយ៉ាងខ្លាំងបណ្តាលកើតចេញជាហិង្សា ពាក្យសំដីដាក់គ្នាទៅវិញទៅមក កើតទុកមិនសុខចិត្តរៀងខ្លួនមកប្តីចៅសង្កាត់ចោមចៅនៅរសៀលថ្ងៃ២៥នេះ ដើម្បីធ្វើកិច្ចសន្យាតែម្ខាងអ្នកទាលុយតែម្ខាង ចោទថាបរិហាកេរិ៍​ឈ្លោះមួយប្រាវទៀត បែកផ្សែងផ្អើល ពេញសាលាសង្កាត់។

ក្រោយពីប៉ះទង្គិចគ្នាហើយនោះ លោក សុទ្ធ សាធ  ចៅសង្កាត់​ចោម​ចៅ បានសម្របសម្រួលគ្នាឱ្យភាគីទាំសងខាងធ្វើកិច្ចសន្យារៀងៗខ្លួន ដើម្បីកុំឱ្យមានបញ្ហា ទៅថ្ងៃក្រោយ ថែមទាំងធានាចេញលុយសងជំនួសឪពុកក្មេក របស់ប្រធានសន្តិសុខផ្សារលើដែលគាត់ បានស្លាប់បាត់ទៅហើយទៀតផង៕