(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ បានឧបត្ថម្ភថវិកា៥០ម៉ឺនរៀល ដល់បុរសម្នាក់ ដែលកើតជំងឺចម្លែក គឺជើងធំដូចដំរី ហើយក្លាយជាដំបៅ ដែលកំពុងត្រូវបានជំនួយឧបត្ថម្ភក្នុងការវះកាត់។

សូមបញ្ជាក់ថា បុរសម្នាក់​កើតជំងឺដ៏កាចសាហាវម៉្យាង ដែលធ្វើឲ្យជើងរីកធំដូចជើងដំរី បណ្ដាលមកពីមូសខាំ ហើយពេលនេះក្លាយជាដំបៅ ដោយត្រូវការវះកាត់​ជាបន្ទាន់ ប៉ុន្ដែក្រុមគ្រួសារក្រលំបាកមិនមានលទ្ធភាពនោះ ទើបក្រុមគ្រួសារកំពុងធ្វើការអំពាវនាវរកសប្បុរជន ដែលអាចផ្ដល់ជាជំនួយជួយក្នុងការវះកាត់។

ពេលនេះបុរសដែលកើតជំងឺសាហាវមិនដែលជួប​ កំពុងសម្រាកព្យាបាលនៅបន្ទប់លេខ2A ជាន់ទី៣ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហើយស្របពេលនេះដែរ គាត់កំពុងត្រូវការឈាមដើម្បីបញ្ជូន និងថវិកាវះកាត់ជាបន្ទាន់ផងដែរ។​

បុរសរងគ្រោះនេះ ឈ្មោះ ឡុង សុភា អាយុ៥០ឆ្នាំ រស់នៅភូមិដូនមារ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយសព្វថ្ងៃមានកូន៣នាក់ ក្នុងបន្ទុក។

ប្រសិនបើសប្បុរជនណា ចង់ជួយឧបត្ថម្ភដល់បុរសខាងលើ សូមទំនាក់ទំនងទូរស័ព្ទលេខ៖ 017 895 282